The claim
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣:១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការ[ជាមួយ]កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ពឺ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះចាប់អ្នកជិះម៉ូតូបង្ករ[បង្ក]បុកមាន់ងាប់(មាន់រងគ្រោះបាក់កងាប់)នៅចំណុចលើផ្លូវលំក្នុងភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ រួមទាំងវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។