The claim
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពប្រាសាទបុរាណមួយដែលមានទម្រង់ និងភិនភាគដូចទៅនឹងប្រាសាទអង្គរវត្ត។ អ្នកប្រើប្រាស់ដដែលនេះក៏បានអះអាងនៅក្នុងសំណេររបស់ខ្លួនផងដែរថា នេះគឺជាទិដ្ឋភាពប្រាសាទអង្គរវត្តកាលពីឆ្នាំ១៩៣១។