The claim
បើលោកអ្នកលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន មិនជាប់ពន្ធចំណេញមូលធននេះនោះទេ។ ពន្ធនេះគេយកតែចំណេញទេ ហើយចំណេញទៀតសោត គឺយើងខ្ញុំចាប់ផ្ដើមដំបូងឡើយ ក៏មិនទៅយកពន្ធដូចបារាំង ដូចអូស្ត្រាលីពី ៤០% ទៅ ៥០%ទេ។ យើងខ្ញុំយកតែ ២០%នៃចំនួន បន្ទាប់ពីបានកាត់កងដែលរដ្ឋអនុញ្ញាតឱ្យកាត់កង ៨០%ហើយ។ អ៊ីចឹង បើគិតទៅវាស្មើនឹង ៤%។ ខ្ញុំជឿជាក់ថា នៅក្នុងការអនុវត្តនេះ គឺអត់មានប៉ះពាល់អីទេ។ បើចំណេញបង់ទៅ បើខាត អត់បង់ទេ។