The claim
ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «ប្រេស ដានី» បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលក្នុងនោះ ២សន្លឹកបង្ហាញឱ្យឃើញមនុស្សកកកុញ និងក្មេងស្រីម្នាក់បានដួលសន្លប់ផងដែរ។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងការអះអាងមួយថា នោះគឺជាហេតុការណ៍ដែលបានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល ក្នុងរាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់មូលហេតុថា បណ្ដាលមកពីមនុស្សជាច្រើនបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញម៉ាស៊ីនត្រជាក់ចល័ត។