The claim
ទំព័រហ្វេសប៊ុកមួយឈ្មោះថា White House News បានបង្ហោះវីដេអូឃ្លីបមួយ ដោយបង្ហាញទិដ្ឋភាពទឹករលកជន់លិចកំពង់ផែមួយកន្លែង។ ទំព័រហ្វេសប៊ុកនេះ បានអះអាងជាសំឡេងនៅក្នុងវីដេអូថា គឺជាទិដ្ឋភាពព្យុះ និងទឹកជន់លិចនៅកូរ៉េខាងត្បូងកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការបង្ហោះវីដេអូដោយភ្ជាប់នឹងការអះអាងបែបនេះ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមយ៉ាងផុសផុល។