Skip to main content

The claim

ដល់ម៉ោងជម្លៀសខ្លួនជនស៊ីវិល ស្រាប់តែមានការបំផ្ទុះ បណ្ដាលឱ្យមនុស្ស ២០០នាក់ត្រូវកប់ក្រោមគំនរបាក់បែក ------- ការបំផ្ទុះអគារមួយបានកើតឡើងនៅប៉ុន្មាននាទីមុននេះ ខណៈកំពុងជម្លៀសជនស៊ីវិលចេញពីតំបន់ Mariupol ស្របនឹងកិច្ចព្រមព្រៀងបទឈប់បាញ់រវាង រុស្ស៊ី និង អ៊ុយក្រែន ​កំពុងចាប់ផ្ដើមអនុវត្ត។ ក្រុមសកម្មប្រយុទ្ធ អ៊ុយក្រែន មកពីកងវរសេនាតូច “Azov” បានទម្លាក់គ្រាប់បែកបណ្តាលឱ្យអគារនៅមហាវិថី Meotida ក្នុងទីក្រុង Mariupol ដួលរលំ បណ្តាលឱ្យមនុស្សរហូតដល់ ២០០នាក់ រួមទាំងកុមារដែលកំពុងលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ត្រូវកប់នៅក្រោមគំនរបាក់បែក។ មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ចាប់ពីម៉ោងចាប់ពីម៉ោង ១០ ​ព្រឹក ម៉ោងនៅមូស្គូ ​ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលជម្លៀសចេញពីតំបន់ Mariupol និងតំបន់ Volnovakha ។ យោងតាមឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា មនុស្សរហូតដល់ ២សែននាក់ ត្រូវបានគេរំពឹងថានឹងត្រូវបានជម្លៀសចេញពីទីក្រុង Mariupol បន្ទាប់ពីម៉ោង ១២:០០ ម៉ោងក្នុងស្រុក។ ប៉ុន្តែពេលនេះ DPR និយាយថា អ្នកជាតិនិយមអ៊ុយក្រែនបាននិងកំពុងបដិសេធមិនឱ្យអ្នកស្រុក Mariupol ប្រើប្រាស់ច្រករបៀងជម្លៀសខ្លួននោះទេ។ Up to 200 still missing under Gaza's rubble | The Electronic Intifada ក្នុងហេតុការណ៍នេះដែរ រុស្ស៊ីបានសង្កត់ធ្ងន់ថា អ្នកជាតិនិយមអ៊ុយក្រែនបាននិងកំពុងរារាំងជនស៊ីវិល រួមទាំងស្ត្រី និងកុមារ ក៏ដូចជាពលរដ្ឋបរទេសមិនឱ្យចាកចេញពីតំបន់ដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា ហើយបានប្រើប្រាស់ជនស៊ីវិលទាំងនោះ ជាចំណាប់ខ្មាំង៕ ប្រែសម្រួល៖ សន្យា ប្រភព៖ Sputnik

Rating

Missing Context

Reviewed by Fact Crescendo Cambodia ↗ ·

Original fact check ↗